Starbuck នឹងលក់ភាគហ៊ុនទឹកផ្លែឈើទៅឱ្យ Bolthouse Farms

[ទីផ្សារបរទេស] ក្រុមហ៊ុន Starbucks បានប្រកាសថាខ្លួនគ្រោងនឹងលក់ភាគហ៊ុនទឹកផ្លែឈើ Evolution Fresh ទៅឱ្យ Bolthouse Farms ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។ ក្រុមហ៊ុន Starbucks មិនទាន់បញ្ជាក់ថាអំពីតម្លៃនៅទ្បើយទេ ស្របពេលដែលខ្សែសង្វាក់កាហ្វេពិភពលោកកំពុងស្វែងរកការខិតខំប្រឹងប្រែងលើការរីកចម្រើននៃអាជីវកម្មស្នូលរបស់ខ្លួន។ ហើយក្រុមហ៊ុន Starbucks បានបន្តទៀតថាខ្លួននឹងបន្តលក់ផលិតផល Evolution Fresh នៅហាងរបស់ខ្លួនក្នុងសហរដ្ឋអាមេរិក ដោយបន្ថែមថាប្រតិបត្តិការនេះត្រូវបានគេរំពឹងថានឹងបិទនៅចុងឆ្នាំនេះ។ គួរបញ្ជាក់ថាផងដែរថាក្រុមហ៊ុន Starbucks បានទិញយក Evolution Fresh កាលពីឆ្នាំ ២០១១ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣០ លានដុល្លារសហរដ្ឋអាមេរិល៕